ក្រុមហ៊ុនធានារ៉ាប់រង តារា តែងតែដើរតួនាទីនាំមុខគេក្នុងការចូលរួមលើកកម្ពស់ការយល់ដឹងអំពីសារប្រយោជន៍នៃវិស័យធានារ៉ាប់រងជូនជាសាធារណៈ។ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ក្រុមហ៊ុនធានារ៉ាប់រង តារា គឺជាអ្នកឧបត្ថម្ភធំ ចំពោះការរៀបចំសិក្ខាសាលា និងធ្វើបទបង្ហាញជូនដល់ប្អូនៗនិស្សិតនៃ សកលវិទ្យាល័យ បៀលប្រាយ ខេត្តសៀមរាប ក្រោមប្រធានបទស្តីពី  “អត្ថប្រយោជន៍ និងការអភិវឌ្ឍនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា” ក្រោមការរៀបចំដោយ សមាគមធានារ៉ាប់រង កម្ពុជា សហការជាមួយ នាយកដ្ឋានធានារ៉ាប់រង និងសោធន នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ៕

Dara Insurance always look forward to play a leading role in providing awareness of the importance of insurance to the public.  On 07th October 2019, Dara Insurance was one of the Principal Sponsors to the seminar presented to students of Build Bright University in Siem Reap.  The seminar entitled  “Benefits and Development of Insurance Market in Cambodia” was jointly organized by the Insurance Association of Cambodia and the Insurance & Pension Department of Ministry of Economy and Finance.”